ព័ត៌មានជាតិ

រឿង “នគរមាស” កំពុងតែល្បីលើបណ្តាញសង្គមហ្វេសប៊ុក ពីសំណាក់ហ្វេនជាច្រើន ផ្ទុះការកោតសរសើរ

image

ភ្នំពេញ៖ ខ្សែភាពយន្តបុរាណខ្មែរ រឿង “នគរមាស” ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ពេលនេះ កំពុងតែទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ហ្វេនជាច្រើន ដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ CTN និង តាមរយៈ Page CTN បានផ្ទុះការកោតសរសើរពេញចិត្តនូវស្នាដៃខ្សែភាពយន្តខ្មែរ ហើយក៏សូមឱ្យប្រជាជនខ្មែរ ជួយគាំទ្រស្នាដៃកូនខ្មែរទាំងអស់គ្នា។

ខ្សែភាពយន្តភាគបុរាណខ្មែររឿង “នគរមាស” បានចូលដល់ភាគទី៣ហើយ យើងសង្កេតឃើញថា ទស្សនិកជនមានការបញ្ចេញមតិជាច្រើនពេលទស្សនា ពិសេសពេញចិត្តតែម្តង គ្រប់ឈុតឆាក ព្រមទាំងតួអង្គសម្តែង គឺពោរពេញទៅដោយបទពិសោធ ក្នុងនោះក៏មានតួអង្គពិសេសគឺ ព្រះនាងតូចនរោត្តម ជេនណា។

សូមកុំភ្លេចរង់ចាំទស្សនា ខ្សែភាពយន្តភាគបុរាណខ្មែររឿង “នគរមាស” ដែលធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទៈ ឡុង រតនា