ចាប់បានហើយ! ជនសង្ស័យសម្លាប់យុវតីសិស្សថ្នាក់ទី១២ម្នាក់ នៅស្រុកចំការលើ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ
កំពង់ចាម៖ ព័ត៌មានបឋមពីខេត្តកំពង់ចាម បានឱ្យដឹងថា សមត្ថកិច្ចបានស្រាវជ្រាវឈាន ដល់ការចាប់ខ្លួនជនសង្ស័យវ័យក្មេងម្នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈ និងសម្លាប់យុវតីម្នាក់អាយុ១៦ឆ្នាំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈកំពុងធ្វើដំណើពីសាលារៀនត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុព្រៃចម្ការពោត ក្នុងភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ក្នុងករណីឃាតកម្មដ៏យង់ឃ្នងនេះ បើយោងតាមប្រភព ពីមិត្តភក្តិរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ករណីនេះពិតជាសាហាវណាស់ ដោយក្មេងស្រី បានជិះម៉ូតូចេញពីរៀនសាលានៅឆ្ងាយ ឆ្លងកាត់ផ្លូវស្ងាត់ ត្រូវជនមិនស្គាល់មុខមួយក្រុមមានគ្នាចំនួន ៦នាក់ បានស្ទាក់ធ្វើបាបជនរងគ្រោះដែលជាសិស្សសាលាដ៏ស្លូតបូតម្នាក់នេះ ដោយជនល្មើសបានប្រើខ្សែទាក់ក និងធ្វើបាបលើរូបរាងកាយរហូតដល់បាត់បង់ជីវិត៕








