ស្ងាត់ៗ ម៉ាកយីហោសម្លៀកបំពាក់ដ៏ល្បីរបស់អ៊ីតាលី OVS Fashion បានបើកដំណើរការហាងទី១របស់ខ្លួន នៅប្រទេសកម្ពុជា
យីហោសម្លៀកបំពាក់ OVS S.p.a មកពីអ៊ីតាលី បានបើកហាងដំបូងរបស់ខ្លួនហើយ នៅក្នុងផ្សារទំនើបអ៊ីអនភ្នំពេញ សែនសុខ តាមរយៈដៃគូចែកចាយផ្តាច់មុខ ក្រុមហ៊ុន MR RETAIL CO.,LTD។
គឺជាម៉ាកយីហោដែលទទួលស្គាល់ថាឈានមុខគេ លើសម្លៀកបំពាក់ទាន់សម័យសម្រាប់គ្រប់វ័យ ទាំងបុរស ស្ត្រី និងកុមារ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្នលើទីផ្សារកម្ពុជា អតិថិជននឹងទទួលបានភាពរីករាយនិងភាពសំបូរបែបនៃសម្លៀកបំពាក់ស្ត្រី កុមារ និងគ្រឿង accessories ជាច្រើនប្រភេទជាមុនសិន សម្រាប់សម្លៀកបំពាក់បុរសនឹងមានដាក់លក់បន្ទាប់ នៅចុងឆ្នាំនេះ។

គ្រប់ផលិតផលទាំងអស់ ត្រូវបានច្នៃម៉ូដឡើងក្នុងប្រទេសអ៊ីតាលី ហើយនឹងនាំចូល ព្រមទាំងដាក់លក់នៅប្រទេសកម្ពុជានូវទំនិញជាង ១០០០ មុខ និងគ្រោងនាំចូលទ្វេរដងសម្រាប់ខែក្រោយៗបន្ទាប់ទៀត។ តម្លៃសមរម្យ គឺជាភាពខ្លាំងមួយរបស់ OVS Fashion ដោយតម្លៃចាប់ពី៧ដុល្លារ សម្រាប់អាវនារី ២៩ដុល្លារសម្រាប់ខោឬសំពត់ និងសម្លៀកបំពាក់កុមារតម្លៃចាប់ពី ៦ ដល់ ១០ ដុល្លារតែប៉ុណ្ណោះ។

លោក Munish Rishi ស្ថាបនិក និង នាយកប្រតិបត្តិ នៃក្រុមហ៊ុន MR RETAIL CO.,Ltd បានមានប្រសាសន៍ថា “ម៉ាកយីហោ OVS មួយនេះ ពិតជាល្អស័ក្តសមនឹងទីផ្សារកម្ពុជាមែនទែន ទាំងតម្លៃដែលអាចទទួលយកបាន និងទំនិញដែលមានគុណភាពខ្ពស់” ។

បច្ចុប្បន្ននេះ OVS កំពុងតែបើកដំណើរការហាងរបស់ខ្លួនជាង ១៨០០ទីតាំង ទូទាំងពិភពលោក និងឈានមុខគេលើផលិតផលសម្លៀកបំពាក់កុមារនៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងការកើនឡើងទ្វេរដង បើទោះបីជាមានការប្រឈមនឹង បញ្ហាកូវីដយ៉ាងណាក៏ដោយនោះ។

ដោយមើលឃើញពីសក្ដានុពល នៃ OVS នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន MR RETAIL គ្រោងនឹងបើកដំណើរការហាងចំនួន៥បន្ថែមទៀត នៅកំឡុងពេលពីរបីឆ្នាំក្រោយៗបន្ទាប់ ចាប់ផ្ដើមពីហាងដែលមានទំហំធំពី២៥០ម៉ែត្រការ៉េ ដល់ ៦០០ ម៉ែត្រការ៉េ។ លោក Munish Rishi បានបន្ថែមទៀតថា “ដោយផ្អែកទៅលើម៉ូដទាន់សម័យ និងតម្លៃសមរម្យជាផ្នែកខ្លាំង នៃគ្រប់ផលិតផល យើងជឿជាក់ថា OVS ប្រាកដជាជោគជ័យ នៅក្នុងទីផ្សារប្រទេសកម្ពុជា”។

MR RETAIL CO., LTD គឺជាក្រុមហ៊ុនចែកចាយឈានមុខគេលើវិស័យម៉ូដ ក្នុងតំបន់អាស៊ាន ដែលមានម៉ាកយីហោអន្តរជាតិល្បីៗជាង១០នៅក្នុងដៃបច្ចុប្បន្ន ដូចជា OVS, ECLIPSE, BONIA, FILA, និង NINE WEST -ល-។ ក្រុមហ៊ុនផ្ដោតទៅលើការធ្វើសមាហរណកម្មទីផ្សាររួមបញ្ចូលគ្នាក្នុងតំបន់អាស៊ាន និងបន្តការនាំចូលនូវម៉ាកយីហោ និងផលិតផលដែលមានគុណភាព សម្រាប់អ្នកប្រើប្រាស់ តាមរយៈដៃគូនាំចូល ចែកចាយ និងទិញសិទ្ធិផ្ដាច់មុខ ហើយនិងគ្រោងបើកដំណើរហាងជាបន្តបន្ទាប់ជាង ១០០ទៀត ក្នុងប៉ុន្មានឆ្នាំខ្លីខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន MR RETAIL CO.,LTD
អាស័យដ្ឋាន 2F-01 អគារ Raintree #299 មហាវិថីព្រះអង្គឌួង និងកែងផ្លូវ 108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ – 120111 ប្រទេសកម្ពុជា។
អ៊ីម៉ែល : info@mrretail.co, info@mrretail.com.kh
ទូរស័ព្ទលេខ : +85516680598.
គេហទំព័រ : www.mrretail.co

អំពីម៉ាកយីហោ OVS
OVS S.p.A. គឺជាក្រុមហ៊ុនចែកចាយសម្លៀកបំពាក់សម្រាប់បុរស ស្ត្រី និងកុមារ ឈានមុខគេរបស់ប្រទេសអ៊ីតាលី ជាមួយនឹងចំណែកទីផ្សារ ៨.៧% ។ មានយីហោជាច្រើន ដែលនៅក្រោមការដំណើររបស់ OVS ក្នុងនោះយីហោនីមួយៗសុទ្ធសឹងមានភាពខុសប្លែកនិងបែបផែនរបស់ខ្លួន រៀងៗខ្លួន ដូចជា PIOMBO គឺជានិមិត្តសញ្ញាស្ទាយរបស់ជនជាតិអ៊ីតាលី និងភាពឆើតឆាយទាក់ទាញ។ Everlast គឺជាម៉ូដ ដែលត្រូវតែមាន សម្រាប់អ្នកចូលចិត្តលេងកីឡា ឬជាអត្តពលករ។ Grand & Hills គឺជាម៉ូដបែបសាមញ្ញប្រចាំថ្ងៃ បំផុសគំនិតពីការស្លៀកពាក់របស់សិស្សសកលវិទ្យាល័យអាមេរិក។ Baby Angel គឺជាម៉ូដសម្រាប់ក្មេងៗនារីវ័យជំទង់សម័យថ្មី។ Shaka Innovative Beauty គឺជាគ្រឿងសម្អាង និងថែរក្សាសម្រស់ បែបងាយៗ។

ក្នុងនាមជាក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ថាឈានមុខគេខ្លាំង លើវិស័យសម្លៀកបំពាក់កុមារ ក្នុងទីផ្សាររបស់អ៊ីតាលី និងជឿជាក់ថាអាចកើនឡើងទ្វេរដង ក្នុងចំណែកទីផ្សារទាំងមូលផងដែរ។ OVS Spa មានហាងចំនួន ១៨២២ នៅក្នុងប្រទេសអ៊ីតាលី និងក្រៅប្រទេស ព្រមទាំងត្រូវបានកត់ត្រាការលក់បានចំនួន ១,០១៨ លានអឺរ៉ូក្នុងឆ្នាំ២០២០។ ក្រុមហ៊ុននេះត្រូវចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន Milan តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ៕