ព័ត៌មានអន្តរជាតិ

ក្រុមអ្នកបុរាណវិទូបានរកឃើញគ្រោងឆ្អឹងមនុស្ស៥នាក់នៅកន្លែងជីករកវត្ថុបុរាណស្ថិតក្នុងក្រុង Pompeii ប្រទេសអ៊ីតាលី

image

ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA និយាយថា កំណាយស្រាវជ្រាវបុរណាវិទ្យានាពេលថ្មីៗនេះ នៅក្នុងក្នុងក្រុង Pompeii បានរសកឃើញ គ្រោងឆ្អឹងមនុស្សបុរណ ៥នាក់ ដែលបានកប់នៅក្រោមដីអស់ជាយូយាណាស់មកហើយ បន្ទាប់ពីភ្នំភ្លើង Vesuvius បានផ្ទះកាលពីឆ្នាំ៧៩នៃគ្រឹស្តសករាជ។
នាយកនៃតំបន់បុរាណវិទ្យាក្រុង Pompeii លោក Massimo Osanna បានប្រាប់ ភ្នាក់ងារព័ត៌មានANSA កាលពីថ្ងៃពុធថា គ្រោងឆ្អឹងទាំងនោះ នៅតែមានសភាពល្អ បើទោះបីជាការលួចគាស់កាយពីក្រុមអ្នកលួចវត្ថុបុរណា នៅឯកន្លែងនេះរាប់សតវត្សមកហើយក៏ដោយ។

លោក Massimo Osanna បានហៅវា ថាជា«ការរកឃើញដ៏ភ្ញាក់ផ្អើលមួយ ប៉ុន្តែក៏មានសារៈសំខាន់ផងដែរសម្រាប់ប្រវត្តិសាស្រ្ត»។

គ្រោងឆ្អឹងនេះ ត្រូវបានគេជឿថា ជារបស់ស្ត្រីពីរនាក់និងកូនបីនាក់ នៅក្នុងបន្ទប់ក្រោមដីមួយដើម្បីគេចចេញពីការផ្ទុះភ្នំភ្លើង ហើយ អ្នកបុរាណវិទូ អាចវិភាគ ថា ប្រជាជនបុរាន បានស្វែងរកសុវត្ថិភាពនៅក្នុងបន្ទប់តូចមួយក្រោមដី ប៉ុន្តែពួកគេបានស្លាប់នៅ ខាងក្រោមនោះ បន្ទាប់ពីផ្ទះពួកគេបានដួលរលំ ហើយបិទច្រកចេញជិតនោះ៕