សង្គម

ផ្អាកចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារជ័យនៃឣតីតរាជធានីឣង្គរធំ និងស្ពានប្រាសាទតាកែវ ដើម្បីរៀបចំកម្មវិធី ភូមិសង្ក្រាន្ត

image


សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារជ័យនៃអតីតរាជធានីអង្គរធំ និងស្ពានប្រាសាទតាកែវ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ភូមិសង្ក្រាន្ត នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២២ នៅបរិវាណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា។


អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការបិទធ្វើចរាចរណ៍នេះ ដើម្បីឱ្យការរៀបចំកម្មវិធីខាងលើនេះ អាចប្រព្រឹត្តទៅដោយរលូន។ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន៕