ឡុង សំណាង និង វេង សុភ័ក្រ ប្រកួតបើកឆាកសង្វៀនថ្មីរបស់ CBS
សង្វៀនថ្មីរបស់ក្រុមហ៊ុន CBS នឹងចាប់ផ្តើមធ្វើការប្រកួតនៅថ្ងៃសៅរ៍ ទី ០៣ ខែវិច្ឆិកា សប្តាហ៍នេះហើយចាប់ពីម៉ោង ៨ ព្រឹក លក្ខណៈម៉ារ៉ាតុន ដណ្តើមប្រាក់លាន ដែលមានកីឡាករគុនខ្មែរពីររូបត្រូវប្រជែងជាមួយកីឡាករបរទេស ។
ក្នុងសន្និសីទនៅព្រឹកថ្ងៃទី ០១ វិច្ឆិកា មានការចូលរួមពីឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធ ប្រដាល់គុនខ្មែរ ដែលពេញចិត្តចំពោះការបង្កើតសង្វៀនបន្ថែមនេះដែលក្រុមហ៊ុន CBS សហការជាមួយក្រុមហ៊ុនភេសជ្ជៈហ្សូរ៉ាស់ ក្នុងការលើកស្ទួយវិស័យគុនខ្មែរ ។
សម្រាប់សប្តាហ៍ទីមួយនេះកីឡាករគុនខ្មែរ ឡុង សំណាង ត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ ភិតសាយឈុន ខណៈ វេង សុភ័ក្រ ប្រកួតជាមួយ ស័កមុនឃុន ។
សូមបញ្ជាក់ថា ការប្រកួត ម៉ារ៉ាតុននេះអ្នកឈ្នះជុំទីមួយ នឹងឡើងទៅជុំទីពីរ ហើយបើឈ្នះទៀតនឹងទទួលបាន ៤លានរៀល បួករួមទាំងតម្លៃខ្លួនរបស់គេទៀត ៕



