ព័ត៌មានជាតិ

គ្រោះថ្នាក់ណាស់! ធ្លាក់ដែកពីលើអគារកំពុងសាងសង់ ត្រូវរថយន្តចំនួន៣គ្រឿង រងការខូចខាត

image

ភ្នំពេញ៖ ដែកជាច្រើនដើម(ដែករន្ទា) បានធ្លាក់ពីលើអគារកំពុងសាងសង់ នៃសំណង់អគារខុនដូរមួយកន្លែង ស្ថិតនៅក្បែរសាលាខណ្ឌទួលគោក ផ្លូវលេខ៥៩៦ កែងផ្លូវ៣២៩ បណ្តាលឱ្យខូចខាតរថយន្តចំនួន ៣គ្រឿង និងរបួសមេការសំណង់ម្នាក់យ៉ាងធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

សូមបញ្ជាក់ថា អគារខាងលើនេះ កន្លងមកធ្លាប់មានបញ្ហាម្តងរួចមកហើយ គឺមានអ្នកយកកាកសំណល់សំរាមទៅដុតចោលនៅជាន់ទី១៣ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អន្តរាគមន៍ចំនួន ២គ្រឿង ដើម្បីធ្វើការបាញ់ពន្លត់៕

ដោយ៖ រដ្ឋ រង្សី