ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសមជាមួយសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប

image


សៀមរាប៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប ដែលដឹកនាំដោយ លោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប។


អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកបទពិសោធន៍ និងអនុសាសន៍ណែនាំក្នុងការប្រកបអាជីវកម្ម ក៏ដូចជាការរស់នៅក្នុងសង្គម ហើយលើកទឹកចិត្តឲ្យសហគ្រិនវ័យក្មេង ស្វែងរកឱកាសធុរកិច្ចជាមួយដៃគូក្រៅប្រទេស និងទាក់ទាញការវិនិយោគមកកាន់ខេត្តសៀមរាប។


អ្នកឧកញ៉ាប្រធាន ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប និងសភាពាណិជ្ជកម្មខេត្តសៀមរាប ហើយរួមគ្នារៀបចំព្រឹត្តិ ការណ៍ជំរុញធុរកិច្ច និងវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តសៀមរាប៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ ជា ស្រស់ និងអ៊ុន ផាន់ណាត់