សង្គម

អ្នកឧកញ៉ា គិត ម៉េង បានទទួលស្វាគមន៍​នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ដែលមកបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ

image


ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី អញ្ជើញស្វាគមន៍លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ដែលធ្វើដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពធុរកិច្ច និងស្វែងរកដៃគូសហការ៕