ព័ត៌មានជាតិ

បង្ក្រាបលួចលាក់ឈើខុសច្បាប់ជាច្រើន ដែលក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូងមួយកន្លែង ក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច

image



កំពង់ស្ពឺ៖ កម្លាំងការិល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង (ម៉ាក្រូ) និងលោកវរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច (ម៉ាក្រូ០១)
កំលាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្រាវជ្រាវរកឃើញគំនរឈើ ១កន្លែង ដែលឈ្មួញលាក់ទុកនៅក្នុងដីចម្ការដាំដូង ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦:២០នាទី។ ឈើដែលរកឃើញជាប្រភេទឈើសុក្រំ មានចំនួន ១៨ដុំ ម្ចាស់ឈើអញ្ញត្តជន សមត្ថកិច្ចបន្ដស្រាវជ្រាវរកមេក្លោង និងអ្នកទទួលខុសត្រូវ។

ក្រោយការបង្ក្រាបវត្ថុតាងឈើសុក្រំចំនួន ១៨ដុំ មិនទាន់វាស់វែង ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថានចំបក់ ក្នុងឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ដើម្បីបន្តនីតិវិធីច្បាប់៕