ព័ត៌មានជាតិ

លោកស្រី​ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋ ឱ្យរួមគ្នាថែរក្សា​ និងអភិរក្សប្រពៃណីពីដូនតា​ ដើម្បីចូលរួមលើកស្ទួយមរតកប្រពៃណីជាតិ​

image


កំពង់ឆ្នាំង៖​ លោកស្រី​ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ បានប្រាប់ប្រជាពលរដ្ឋឱ្យរួមគ្នាថែរក្សា​ និងអភិរក្សនូវប្រពៃណីពីដូនតា ដើម្បីចូលរួមលើកស្ទួយមរតក ប្រពៃណីជាតិ​ តាមរយៈបុណ្យរដូវរំហើយ។​ ការអំពាវនាវដូចនេះ ក្នុងពិធីបើកព្រឹត្តិការណ៍​ បុណ្យរដូវរំហើយ​ តាមរយៈ​ការប្រឡងដាល់អំបុក​ និងបង្ហើរខ្លែង​ ដើម្បីជ្រោមជ្រែងប្រពៃណីខ្មែរ នៅខេត្ដកំពង់ឆ្នាំង​ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២​។
សូមបញ្ជក់ថា​ បុណ្យរដូវរំហើយ ដែលមានកម្មវិធីប្រកួតប្រជែងដាល់អំបុក​ និងបង្ហើរខ្លែង​នេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៧​ និង១៨​ ខែធ្នូ ឆ្នាំ២០២២​ នៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រៀបចំដោយមូលនិធិ​ អ៉ឹងហ្វោនដេសិន​ (ING FOUNDATION) ដឹកនាំដោយ​ លោកឧកញ៉ា អ៉ឹ ប៊ុនហ៊ូវ និង​ មានបេក្ខជន បេក្ខនារី មកពីតាមបណ្តាក្រុង ស្រុកក្នុងខេត្តកំពង់ឆ្នាំងចូលរួមយ៉ាងច្រើនផងដែរ៕
ដោយ៖​ ហឹង​ ចូច