ខេត្តតាកែវមានរោងចក្រផលិតគ្រឿងបង្គុំសម្ភារទូរស័ព្ទសាំសុង អាយហ្វូន នាំចេញទៅផ្គុំនៅបរទេស
| ព័ត៌មានជាតិ
SHARE

តាកែវ៖ សម្តេចតេជោ បញ្ជាក់ថា តើមានអ្នកណានឹកស្មានថា ខេត្តតាកែវ មានរោងចក្រផលិតគ្រឿងបង្គុំសម្ភារទូរស័ព្ទ សាំសុង អាយហ្វូន ហើយនាំចេញទៅផ្គុំនៅបរទេស។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រចំនួនជាង១ម៉ឺន៨ពាន់នាក់មកពីរោងចក្រចំនួន១២ នៃខេត្តតាកែវនាព្រឹកថ្ងៃទី០៩ មករា ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកម្ពុជាបានមានប្រសាសន៍ថា យើងបានមកកាន់កន្លែងបុប្ផាលាក់ខ្លួន។ ក្នុងន័យនេះសម្តេចតេជោបានមានប្រសាសន៍ថា បុប្ផាលាក់ខ្លួនគឺរោងចក្រមានវត្តមាននៅខេត្តតាកែវ។

សម្តេចតេជោបានបញ្ជាក់ថា តើមានអ្នកណានឹកស្មានថា ខេត្តតាកែវ មានរោងចក្រផលិតគ្រឿងបង្គុំសម្ភារទូរស័ព្ទ សាំសុង អាយហ្វូន ហើយនាំចេញទៅផ្គុំនៅបរទេសហើយលក់ទៅកាន់ពិភពលោក៕ (ដោយ៖​ហ៊ន សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation