ព័ត៌មានជាតិ

មោទនភាពកម្ពុជា! យុវតីខ្មែរ៣រូប ធ្វើទស្សនកិច្ចសិក្សានៅអង្គការណាសា ឈ្វេងយល់ពីវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា

image


ភ្នំពេញ៖ ​សិស្សវិទ្យាល័យកម្ពុជា ៣ នាក់បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីចូលរួម​ក្នុងកម្មវិធីផ្លាស់ប្តូរគ្នា រយៈពេល ៤ សប្តាហ៍ នៅសហរដ្ឋអាម៉េរិក ដែលមានឈ្មោះថាកម្មវិធី TechGirls Program។ នេះបើយោងតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

ស្ថានទូតអាម៉េរិក បានឲ្យដឹងថា យុវតីខ្មែរទាំង៣រូប បានចំណាយពេល ២ សប្តាហ៍​ នៅសាលាមហាវិទ្យាល័យ Virginia Tech ដោយសិក្សាស្វែងយល់ពីមនុស្សយន្ត កូដ និងវិស្វកម្ម។ ហើយថាពួកគេថែមទាំងបានទៅមើលមជ្ឈមណ្ឌលអវកាស NASA Goddard Space Flight Center ហើយបានជួបជាមួយអ្នកធ្វើការ​នៅក្នុងអង្គការអវកាស NASA ។ យុវតីទាំង​នោះបានធ្វើដំណើរទៅទីក្រុង Chicago មួយសប្តាហ៍ ដើម្បីស្វែងយល់ពីការងារជាក់ស្តែង និងពីវប្បធម៌។ នៅទីក្រុង Washington ពួកគេបានជួបជាមួយសមាជិកសភាអាម៉េរិក ទស្សនាសេតវិមាន ហើយការប្រកួតកីឡាបាល់ទាត់នារី។
ស្ថានទូតអាម៉េរិក បាបញ្ជាក់ដែរថាយុវតីខ្មែរទាំង៣រូបថែមទាំងបានធ្វើបទបង្ហាញស្តីពីគម្រោងសកម្មភាពរបស់គេនៅក្នុងសហគមន៍ ដល់គណមេប្រយោគ។ ពួកគេបានរៀនសូត្របានច្រើន អំពីមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងការងារជាក្រុម នៅក្នុងកំលុងពេល​នៃកម្មវិធីនេះ ហើយបានបង្កើតមិត្តភក្តិជាច្រើនមកពីទូទាំងសកលលោក៕

អត្ថបទ៖ វឿន សាវុធ