សន្តិសុខសង្គម

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យតាមចាប់ខ្លួនអ្នកទោសជនជាតិចិន និងក្រុមខ្មាន់កាំភ្លើង

image


ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ និងគ្រប់បណ្តាស្នងការដ្ឋានគរបាលរាជធានី-ខេត្តទាំងអស់ ពិសេសខេត្តជាប់ព្រំដែន បើកប្រតិបត្តិការស្វែងរកចាប់ខ្លួនអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ដែលត្រូវក្រុមខ្មាន់កាំភ្លើងរំដោះ នៅក្រុងសៀមរាប ពេលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញ។
សូមបញជាក់ថា​ មេក្លោងជួញដូរគ្រឿងញៀនជនជាតិចិន ដែលកំពុងរត់គេចខ្លួននេះ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន តាំងពីឆ្នាំ២០០៩ ហើយតុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស តែក៏ត្រូវប្តូរទៅដាក់ពន្ធនាគារនៅខេត្តសៀមរាបវិញ។
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​ ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលជាពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ​ ជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀនាប់ទោស​ ៥២ឆ្នាំដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែងនៅខេត្តសៀមរាប​ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕