ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រទេសកាតាអញ្ជើញជួបជាមួយប្រធានាធិបតីអារ៉ាប់រួមនៅឯពិព័រណ៍កសិកម្មប្រចាំឆ្នាំក្នុងទីក្រុងដូហា

image


កាតា៖ មេដឹកនាំនៃប្រទេសកាតាព្រះអង្គម្ចាស់ Tamim Bin Hamad Al-Thani បានទទួលស្វាគមន៍ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម លោក Mohammed Al Nahyan នៅឯអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងដូហា នៅមុនពិធីបើកព្រឹត្តិការណ៍ពិព័រណ៍កសិកម្មដ៏ធំប្រចាំឆ្នាំ ដោយនឹងមានការចូលរួមពីបណ្តាមេដឹកនាំសំខាន់ៗដទៃទៀតនៅក្នុងតំបន់ និងជុំវិញពិភពលោក។
បន្ទាប់ពីបានបញ្ចប់ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍រួចមក ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញចុះត្រួតពិនិត្យទីតាំងស្តង់ពិព័រណ៍ និងទីកន្លែងមានរចនាបថផ្សេងៗដែលបង្កើតឡើងក្រោមពាក្យស្លោក ”វាលខ្សាច់បៃតង ដើម្បីបរិស្ថានល្អប្រសើរ” ហើយនេះគឺជាព្រឹត្តិការណ៍ពិព័រណ៍មួយ ដែលធើ្វឡើងដើម្បីលើកកម្ពស់ដល់ការច្នៃប្រឌិតប្រកបដោយនិរន្តរភាព និងទប់ស្កាត់ការរីកសាយភាយនូវទីរហោស្ថាន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍កសិកម្ម ដែលមានរយៈពេលរហូតដល់១៧៩ថ្ងៃ នឹងរៀបចំឡើងនៅឯឧទ្យានជាតិដ៏ធំបំផុតមួយនៅក្នុងទីក្រុងដូហា ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect