ប្រតិបត្តិការអូសាឡង់ចេញពីគល់ស្ពានព្រែកតាមាក់ ត្រូវបានផ្អាកហើយ
កណ្តាល៖ ក្រសួងសាធារណការបញ្ជាក់ថា ក្រសួងបានសម្រេចផ្អាកប្រតិបត្តិការអូសាឡង់ចេញពីគល់ស្ពានព្រែកតាមាក់ជាបណ្តោះអាសន្ន ដោយសំអាងថា សាឡង់ដែលជាប់កឿងនោះ មិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សរសរនិងតួស្ពានឡើយ!
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីអំពី ករណីឧប្បទវហេតុដោយសាឡង់ដឹកខ្សាច់មួយគ្រឿង ត្រូវបានកំលាំងទឹកបោកហេីយបានកៀបជាប់នឹងជេីងតាងនៃសសរស្ពានផ្នែកកណ្ដាលប៉ែកខាងកេីត នៃស្ពានព្រែកតាមាក់ ដែលស្ថិតក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល។


