ព័ត៌មានអន្តរជាតិ

តម្លៃមាសនៅលើទីផ្សារប្រទេសចិនកើនឡើងខ្លាំង ក្រោយពីមានវិបត្តិភូមិសាស្រ្តនយោបាយក្នុងតំបន់មជ្ឈិមបូព៌ា

image


ចិន៖ តម្លៃគ្រឿងអលង្ការក្នុងប្រទេសចិនបានហក់ឡើងដល់កម្រិតដ៏ខ្ពស់បំផុតមួយក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយមកនេះ បន្ទាប់ពីហាងឆេងតម្លៃមាសគីឡូលើទីផ្សារអន្តរជាតិបានហក់ឡើងខ្លាំង ក្រោយពីមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាជុំវិញបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

តម្លៃគ្រឿងអលង្ការក្នុងប្រទេសចិនបានហក់ឡើងខ្ពស់ខ្លាំង គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយក្នុងនោះមាសមួយតម្លឹង មានតម្លៃស្មើនឹង ឬប្រមាណជា ២៣០៦២យ័ន (៣១៥១ដុល្លារអាម៉េរិក) ។

នៅប្រទេសចិន តារាងតម្លៃមាសនៅលើផ្សារហ៊ុន Shanghai Gold Exchange បានចាប់ផ្តើមកើនឡើងចាប់តាំងពីថ្ងៃទី ១១ ខែតុលា កើនពីតម្លៃអប្បបរមាប្រហែល ១៦៣៥០យ័នក្នុងមួយតម្លឹង រហូតដល់ ១៧៨៥០យ័នក្នុងមួយតម្លឹងកាលពីថ្ងៃពុធសប្តាហ៍មុន។

យ៉ាងណាមិញ កំណើនតម្លៃមាសខុសរដូវកាលបែបនេះ បានធើ្វឱ្យបរិមាណនៃការលក់មានការធ្លាក់ចុះនៅតាមបណ្តាក្រុមហ៊ុនលក់មាសនិងគ្រឿងអលង្ការធំៗក្នុងខេត្តហ្គ័ងដុង ភាគខាងត្បូងប្រទេសចិន ជាតំបន់ទីផ្សារលក់ដុំដ៏ធំបំផុតរបស់ប្រទេសចិន។

អ្នកវិភាគជឿថា តម្លៃមាសនឹងនៅតែមានសក្កានុពលរឹងមាំសម្រាប់ថ្ងៃខាងមុខ ខណៈស្ថានការណ៍ពិភពលោកមានការប្រែប្រួលធើ្វឱ្យតម្រូវការមាសមានការកើនឡើង យ៉ាងណាមិញ តម្រូវការនេះអាចនឹងមានរយៈពេលខ្លីនៅពេលណាដែលឥទ្ធិពលនៃបញ្ហាភូមិសាស្រ្តនយោបាយចាប់ផ្តើមវិលមករកភាពប្រក្រតីនាពេលអនាគត ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect