សន្តិសុខសង្គម

BREAKING NEWS - មនុស្សចាស់ក្មេង២នាក់ បានធ្លាក់ពីលើអគារជាន់ទី២៥ បែកសាកសពស្លាប់ នៅខណ្ឌចំការមន

image


ភ្នំពេញ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានមនុស្សប្រុស និងក្មេងស្រីតូច ទាំង២នាក់បានធ្លាក់ពីលើអគារដែលមានកម្ពស់ខ្ពស់ មកដីស្លាប់នៅក្រោមអគារ ដោយសាកសពអ្នកទាំង២ មួយចំនួនត្រូវបានបែកជាបំណែកតូចៗផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៦នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីតាំងកើតហេតុ ស្ថិតនៅចំណុចអគារបាលី២ ជាន់ទី២៥ ស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន កំពុងធ្វើការហ៊ុមព័ទ្ធខ្សែប្រតិបត្តិការណ៍ ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យ ដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសព និងកំពុងស្រាវជ្រាវរកមូលហេតុដែលធ្លាក់នេះ ដោយគេពុំទាន់បញ្ជាក់បានថា ជាករណីឃាតកម្ម ឬអត្តឃាត ឲ្យពិតប្រាកដនៅឡើយនោះទេ៕

អត្ថបទ៖ រដ្ឋ រង្សី
រូបភាព៖ ឌីយ៉ាមង់