ក្រសួងអប់រំ៖ បេក្ខជនជិត១០ម៉ឺននាក់ ឬស្មើ ៧២,៨៩% បានប្រឡងជាប់បាក់ឌុប ក្នុងនោះជាប់និទ្ទេស A ប្រមាណជិត២ពាន់នាក់

ភ្នំពេញ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន ៩៨.៤៦០ នាក់ ស្មើនឹង ៧២,៨៩ ភាគរយនៃចំនួនបេក្ខជនមកប្រឡងទូទាំងប្រទេសបានប្រឡងជាប់។ នេះបើយោងតាម ក្រសួងអប់រំ យុវជន និងកីឡានៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១.៦៧៣ នាក់, និទ្ទេស B ចំនួន ៦.៩៦៤ នាក់, និទ្ទេស C ចំនួន ១៨.៣០៨ នាក់, និទ្ទេស D ចំនួន ៣៤.២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧.២៦៩ នាក់។ នេះជាការបញ្ជាក់របស់ក្រសួងអប់រំ។
សូមជម្រាបថា ក្រសួងអប់រំ នឹងធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តផ្សេងៗទៀតនា ថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ វឿន សាវុធ





