ឌឺដងគ្នាតាមឆាត Facebook ហើយណាត់កាប់គ្នាតែអកុសលជនទី៣ដែលមិនដឹងរឿងត្រូវគេកាប់ស្លាប់ នៅខេត្តស្វាយរៀង
អត្ថបទ៖ មិន ភក្តី
ស្វាយរៀង៖ក្រុមក្មេងស្ទាវចំនួន០២នាក់បានឌឺដងដាក់គ្នាហើយណាត់គ្នាតាមទូរស័ព្ទមកកាប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្ថិតនៅភូមិថ្នល់ទទឹងសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀងយប់ថ្ងៃទី២៩ ខែមករាឆ្នាំ ២០២៤នេះបណ្តាលឲ្យម្នាក់ស្លាប់។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាយុវជនឈាមរាវ០២នាក់បានឆាតតាមប្រព័ន្ធ Facebook រកគ្នាឌឺដងនិងហៅគ្នាមកកាប់គ្នាលេងតាមកាណាត់ដែលជនបង្កទី១.មានឈ្មោះ វ៉ៃ សារិទ្ធ អាយុ១៩ ឆ្នាំបានមកដឹកជនរងគ្រោះដែលមិនដឹងរឿងនោះទៅជាមួយបានជាគ្នានិងម្នាក់មានឈ្មោះ វ៉ាត់ ប៊ុនលាភ តែអកុសលនៅពេលទៅដល់កន្លែងណាត់ត្រូវបង្កមានឈ្មោះ សួន មករា (ដែលជាភាគីឌឺដង)កាប់ចំក្បាលរងរបួសធ្ងន់ហើយត្រូវមានសាច់ញាតិបងប្អូនខាងជនបង្កស្រែកថាចោៗថែមម្នាក់មួយដៃមួយជើងបណ្ដាលឲ្យជនរងគ្រោះសន្លប់ស្តូកស្តឹង។
ប្រភពបានបន្តទៀតថាក្រោយមកត្រូវបានបងប្អូនជនរងគ្រោះដឹកជូនជនរងគ្រោះទៅមន្ទីរពេទ្យបានតែ ០២ថ្ងៃគឺថ្ងៃទី ៣១ខែមករាឆាំ២០២៤ឈានចូលថ្ងៃទី ១ខែកុម្ភៈ ដោយសារជនរងគ្រោះខាងលើនេះរងរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានក៏បានស្លាប់បាត់បង់ជីវិតទៅ។
បើតាមសមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថាពាក់ព័ន្ធករណីខាងលើនេះជនបង្កមានគ្នាចំនួន០២នាក់បានណាត់គ្នាមកកាប់គ្នាលេងមានឈ្មោះ
ទី១.ឈ្មោះសួនមករា និងទី ២ មានឈ្មោះវ៉ៃសារិទ្ធ
ទី៣.ជនរងគ្រោះមានឈ្មោះ វ៉ាត់ ប៊ុនលាភ ត្រូវគេកាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរយៈពេល២ថ្ងៃបានស្លាប់ រស់នៅភូមិជាមួយគ្នា។
សមត្ថកិច្ចបានបន្តថា ករណីខាងលើនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាន់បង្កទាំង០២នាក់យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំធ្វើកំណត់ហេតុនិងធ្វើនីតិវិធីបញ្ជូនទៅតុលាការ។
រីឯជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕