ព័ត៌មានជាតិ

ផ្អើលក្រុងស្ទឹងត្រែង! បាត់ខ្លួនប៉ូលិសស្រីចរាចរណ៍ នៅលើស្ពានសេកុង​ ទាំងកណ្តាលថ្ងៃត្រង់ មិនដឹងមូលហេតុ សង្ស័យលោតទឹកទន្លេ

image

អត្ថបទ៖ ម៉ាក មេត្តា
ស្ទឹងត្រែង៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ម៉ោងប្រហែលជា១២ ដោយសារមានករណីប៉ូលិសស្រីចរាចរណ៍ម្នាក់បានបាត់ខ្លួន មិនដឹងមូលហេតុ ដោយបន្សល់ទុកនៅតែរថយន្តម៉ាកកាម៉ារីបាឡែន១គ្រឿង ចោលនៅកណ្តាលស្ពាន។

ចំពោះការបាត់ខ្លួនប៉ូលិសស្រីចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋសន្និដ្ឋានផ្សេងៗគ្នាតាមការយល់ឃើញរៀងៗខ្លួន ដោយអ្នកខ្លះថាទំនងជាលោតទឹកស្ពានសម្លាប់ខ្លួន។ ឯអ្នកខ្លះថាមិនអាចទេ ព្រោះគាត់ជាប៉ូលិស មិនគិតខ្លីបែបនេះទេ ។

រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់រកប៉ូលិសស្រីរូបនោះឃើញនៅឡើយទេ ដោយសមត្ថកិច្ចបានប្រើទូកជាច្រើនគ្រឿងចុះស្វែងរកនៅក្នុងទឹកទន្លេសេកុង ។

បើតាមក្រុមគ្រួសារបានឲ្យដឹងខ្លះៗថា ប៉ូលិសស្រីខាងលើបានវិបត្តិក្នុងក្រុមគ្រួសារកន្លងមក៕