ជនសង្ស័យ៧១នាក់ ត្រូវកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន ក្នុងមុខសញ្ញាពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន
ខេត្តព្រះសីហនុ ៖ មុខសញ្ញាជនសង្ស័យចំនួន ៧១នាក់ក្នុងករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានចុះបង្ក្រាបដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងចែកចាយ និងមុខសញ្ញាពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាថ្ងៃទី១៣ ខែឧសភា។
ក្នុងប្រតិបត្តិការនេះដែរកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៧១នាក់ និងចាប់ដកហូតវត្ថុតាង ជាគ្រឿងញៀននិងសម្ភារប្រើប្រាស់និងមធ្យោបាយមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធី៕
ដោយ ៖ ប៉ៃ សុឃីម