ព័ត៌មានជាតិ

សាលាចំនួន ៥ នៅខេត្តកំពង់ឆ្នាំង ទទួលបានបាការគាំទ្រជាសាលារៀនគោលដៅ ក្រោមការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧

image


កំពង់ឆ្នាំង៖ សាលារៀនចំនួន៥ នៅក្នុងខេត្តកំពង់ឆ្នាំង បានផ្តល់ការគាំទ្រ ជាសាលារៀលគោលដៅ ក្រោមការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ការប្រកាសផ្តល់ការគាំទ្រនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេសនិងជាប្រធានលេខាធិការដ្ឋាន។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្នុងខេត្តកំពង់ឆ្នាំង មានសាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅ (រដ្ឋសហគមន៍ និងឯកជន) សរុបចំនួន ៧៦៨កន្លែង ក្នុងនោះមត្តេយ្យសិក្សាដាច់ពីសាលាបឋមសិក្សា ចំនួន ៣០កន្លែង មត្តេយ្យសិក្សាសហគមចំនួន ២៥៤កន្លែង មត្តេយ្យសិក្សាក្នុងសាលាបឋមសិក្សា ចំនួន ៨៩កន្លែង។ សាលាបឋមសិក្សារដ្ឋចំនួន ២៨១កន្លែង និងឯកជនចំនួន ១៣កន្លែង។ វិទ្យាល័យរដ្ឋ ចំនួន ១៧កន្លែង និងឯកជនមាន ចំនួន ៦កន្លែង ដែលមានសិស្សានុសិស្សសរុប ចំនួន ១១៦.១០៧នាក់។

លោក ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ហៅកាត់ថា (គ.វ.អ) បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្តគោលនយោបាយ អាទិភាពសំខាន់ៗសម្រាប់វិស័យអប់រំ ជាមួយនឹងគោលដៅលើកកម្ពស់គុណភាព គឺជាកិច្ចការដ៏ចាំបាច់មួយរបស់រដ្ឋារដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧។ ការដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីពង្រឹងលើកកម្ពស់គុណភាពអប់រំតាមរយៈសកម្មភាពចំនួនបួនជាមូលដ្ឋានសំដៅធ្វើឱ្យគុណភាពអប់រំកាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ទៀតថា គុណភាពវិស័យអប់រំបច្ចុប្បន្ន នៅកម្ពុជាមានលក្ខណល្អប្រសើរហើយ តែយើងទាំងអស់គ្នាចង់ឃើញ គុណភាពវិស័យអប់រំ នៅកម្ពុជាមានលក្ខណៈល្អប្រសើរឡើងជាងនេះបន្ថែមទៀត ជាពិសេសត្រូវឱ្យសិស្ស និងគ្រូមានសេរីភាពពេញលេញ ដែលធ្វើឱ្យពួកគេអាចស្រាវជ្រាវនិងនិយាយពីបញ្ហាជាក់ស្តែងនៅក្នុងសង្គម ជាពិសេសការផ្សារភ្ជាប់ទៅនឹងព្រះពុទ្ធសាសានា ដើម្បីផ្តល់នូវ ចំណេះដឹងផ្នែកសីលធម៌សង្គម ឱ្យមានភាពល្អប្រសើរឡើង។

ការដែលមានការដាក់គោលនយោបាយថ្មីដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា នាអាណត្តិថ្មីនេះ គឺជាការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលថ្មី គិតគូរនិងដាក់ចេញ នៅគោលនយោបាយថ្មី ដែលតម្រូវឲ្យគ្រូទាំងអស់យកចិត្តទុកដាក់ជាមួយសិស្សានុសិស្ស ដើម្បីពង្រឹងវិស័យអប់រំ ឲ្យមានគុណភាព៕

អត្ថបទ៖ ហឹង ចូច