កូរ៉េខាងត្បូងនិងជប៉ុន សង្ស័យថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន១០គ្រាប់
កូរ៉េខាងជើង៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងនូវប្រភេទកាំជ្រួចមីស៊ីល ដែលគេសង្ស័យថា ទំនងជាប្រភេទកាំជ្រួចមីស៊ីលផ្លោង ។
ទន្ទឹមនឹងនេះ យោងតាមមន្ត្រីឆ្មាំសមុទ្រជប៉ុន បានឱ្យដឹងថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង បានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ ។
បន្ថែមពីនេះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់ប្រទេសកូរ៉េខាងត្បូង ក៏បានធ្វើសេចក្តីរាយការណ៍ដោយសម្រង់សម្តីពីយោធារបស់កូរ៉េខាងត្បូង ដោយអះអាងផងដែរថា កូរ៉េខាងជើង បានធ្វើការបាញ់កាំជ្រួចមីស៊ីលផ្លោង ចេញពីឈូងសមុទ្រភាគខាងកើតរបស់ខ្លួន ។
ជាងនេះទៀត បណ្តាញទូរទស្សន៍ NHK របស់ជប៉ុន បានរាយការណ៍ដោយដកស្រង់សម្តីរបស់មន្ត្រីក្រសួងការពារជាតិជាច្រើនរូប ជាមួយនឹងការលើកឡើងថា កាំជ្រួចមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Al Jazeera/ Reuters/ WPSD Local 6/ Bloomberg