សង្គម

សហជីពជាតិធំៗ តវ៉ាទាមទារឲ្យនាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស កែតម្រូវរបាយការណ៍ មានចរិតអុជអាល ចង់បំផ្លាញសន្តិភាព និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិត នៅកម្ពុជា

image


ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ បានយកញ្ញត្តិតវ៉ា ហើយធ្វើសន្និសីទសាព័ត៌មាន នៅមុខមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ (Central)។
 
លោកអ៊ុន តារា អ្នកនាំពាក្យសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា បានបញ្ជាក់ថា៖ គោលបំណងនៃការ ដាក់ញ្ញត្តិ និងធ្វើសន្នីសីទកាសែត ដើម្បីបដិសេធនូវរបាយ ការណ៍របស់អង្គការសង់ត្រាល់ចេញផ្សាយកាលពីពេលថ្មីៗនេះ របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ មានចរិតអុជអាល ចង់បំផ្លាញសន្តិភាព និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោ ជិតនៅកម្ពុជា ។


ក្រុមមេដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានដាក់ញ្ញត្តិ ជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់» ស្នើសុំកែ តម្រូវខ្លឹមសារ លើរបាយ ការណ៍ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ ដែលខ្លឹមសារ នៃរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះ ពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិត នៅកម្ពុជាទាំងមូល ដែលផ្ទុយទាំងស្រុងទៅនិងសភាពជាក់ស្តែង និងមិនរំលេចទាល់តែសោះ នូវសមិទ្ធិផល វិជ្ជាមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅ កម្ពុជា។


អ្នកនាំពាក្យសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងថា៖ កាលពីថ្ងៃទី៤ខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ មជ្ឈ មណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ «សង់ត្រាល់» បានចេញរបាយ ការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា សង់ត្រាល់ បានធ្វើការ
សម្ភាសន៍ ដោយវាយតម្លៃពីស្ថានភាពកម្មករ និង សហជីពក្នុងរោងចក្រចំនួន១៤ ដែល ស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោម សហជីពចំនួន ១៤ នេះ មានសហជីពចំនួន១០ រងការបំភិត បំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យ មើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងារ របស់កម្មករ និយោ ជិត និងសហជីព។

យល់ឃើញថាខ្លឹមសារ នៃរបាយការណ៍ខាងលើនេះ វាមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមាន មូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់ កម្មករ និយោជិតនៅកម្ពុជាទាំង មូល។


ក្នុងនាមជាតំណាងកម្មករ-និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និងផល ប្រយោជន៍របស់កម្មករ ទើបយើងស្នើសុំដោយទទូចដល់ លោកនាយក សង់ត្រាល់ ធ្វើការកែសម្រួលរបាយការណ៍របស់ខ្លួនឡើងវិញ ដោយបង្ហាញនូវសមិទ្ធិផលវិជ្ជាមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហ ជីពនៅកម្ពុជា។


ក្នុងករណីដែលនាយកមជ្ឈមណ្ឌលសម្ព័ន្ធ ភាពការងារ និងសិទ្ធិមនុស្សមិនមានកែ សម្រួលរបាយការណ៍តាមការស្នើសុំរបស់យើង នឹងសរសេរលិខិតទៅម្ចាស់ជំនួយ និង ក្រសួងមហារផ្ទៃ ដើម្បីធ្វើការពិនិត្យពីការអនុលោមភាពនៃលក្ខន្តិកៈរបស់ សង់ត្រាល់ និងការអនុលោមភាពច្បាប់នានានៅកម្ពុជា ហើយចុងក្រោយក្រុមសហជីពនិងប្រមូលផ្តុំកម្មករ និយោជិត ដើម្បីធ្វើការតវ៉ាទ្រង់ទ្រាយធំនៅមុខ ការិយាល័យ សង់ត្រាល់ និងក្រសួងមហាផ្ទៃដើម្បីស្នើសុំឲ្យបិទការិយាល័យ របស់សង់ត្រាល់តែម្តង៕


ដោយ៖វង សុភ័ក្ត្រ