ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បើចងចាំប្រវត្តិសាស្រ្ត ត្រូវចង់ចាំអ្នកចូលរួម

image



សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "បើចងចាំប្រវត្តិសាស្រ្ត ត្រូងចង់ចាំអ្នកចូលរួម ។ ក្នុងន័យនេះ សម្តេចធិបតី បានថ្លែងថា បើទោះបីជា៥០ឆ្នាំ ឬទៅមុខទៀតយើងត្រូវតែចង់ចាំជានិច្ចចំពោះវិរៈភាពរបស់អតីតយុទ្ធជន។
សម្តេចបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំ កិត្តិយស ជីវភាព និងឱកាសរបស់ អតីតយុទ្ធជននៅតែ
បន្តយកចិត្តទុកដាក់។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ថា "រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនលើការងារសំខាន់ៗចំនួន៣ គឺ កិត្តិយស ជីវភាព និងឱកាស ដើម្បីតបស្នងទៅដល់អតីតយុទ្ធជនគ្រប់ជំនាន់"។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ដែរថា ក្រោយការបង្កើតរយៈពេល ១៧ ឆ្នាំ តែងបានខិតខំបំពេញការងារសម្រេចលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ រួមចំណែកដល់
ការពង្រឹង និងពង្រីកតួនាទីអតីតយុទ្ធជន,
ការកែលម្អជីវភាព,ការពង្រឹងធ្លុងសាមគ្គីភាព, ការបង្កើន ស្មារតីជួយគ្នាទៅវិញទៅមក ក្នុងឋានៈជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា, ពិសេសពេល ជួបគ្រោះថ្នាក់, ជួបទុក្ខលំបាក ឬ ទទួលមរណភាព ជាដើម៕

អត្ថបទ៖ ហ៊ន សុភ័ក្រ