សង្គម

មន្ត្រីជាន់ខ្ពស់នៃអង្គការសង់ត្រាល់ ត្រូវរងបណ្តឹងបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង

image


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃអង្គការសង់ត្រាល់ត្រូវបានថ្នាក់ដឹកនាំសហភាពសហ ជីពរក្សាសិទ្ធិកម្មករកម្ពុជា ដាក់ជូនព្រះរាជ អាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះ ញុងឲ្យមានការរើសអើង ដែលប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៤ ។


លោក ហង្ស រ៉ាវី ប្រធានសហភាពសហ ជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា ៖លោកនិងសហការី បានដាក់ពាក្យបណ្តឹង ប្តឹងលោក ឃុន ថារ៉ូ បុគ្គលិកមជ្ឈ មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិ មនុស្ស ហៅកាត់«សង់ត្រាល់» ទៅព្រះ រាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៤នេះរួច ហើយ។


យោងតាមពាក្យបណ្តឹងរបស់សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដាក់ជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺប្តឹងលោក ឃុន ថារ៉ូ បុគ្គលិកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិ មនុស្ស ហៅកាត់«សង់ត្រាល់» ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដោយលោក ឃុន ថារ៉ូ សម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ប្រើពាក្យ (យកសហជីពក្លែងក្លាយឲ្យវាយប្រហារសហជីពឯករាជ្យ និងការប្រើប្រាស់យុវជន ឬសង្គមស៊ីវិលក្លែងក្លាយឲ្យវាយប្រហារយុវជន និងសង្គមស៊ីវិលឯករាជ្យ។


លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្លែងថា៖ ការមកដាក់ពាក្យប្តឹងនៅតុលាការ គឺប្តឹងបុគ្គល ឃុន ថារ៉ូ ជាមន្ត្រីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់«សង់ត្រាល់» ទាក់ទងនឹងការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈឲ្យមានការរើសអើង។ ដោយលោកបានលើកឡើងថា របាយការណ៍របស់សង់ត្រាល់ ប៉ះពាល់ដល់ស្ថេរភាពការងារកម្មករ និយោជិត ទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្នុងប្រព័ន្ធ និងធ្វើឲ្យប៉ះពាល់ធ្ងន់ណាស់ ព្រោះធ្វើឲ្យថៅកែមួយចំនួនដែលត្រៀមវិនិយោគទុននៅកម្ពុជាមានភាពភ័យខ្លាច ដោយសារតែរបាយការណ៍របស់សង់ត្រាល់ធ្វើតែមួយជ្រុងតូច ប៉ុន្តែធ្វើឲ្យប៉ះពាល់ដល់តំណាងប្រទេសកម្ពុជា។


នៅក្នុងឱកាសនោះដែរលោក ហង្ស រ៉ាវី
ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានមានប្រតិកម្មតបនិងរបាយ ការណ៍ របស់អង្គការសង់ត្រាល់ផងដែរថា ៖មានលក្ខណៈនយោបាយ ធ្វើឲ្យប៉ះពាល់ជីវភាពកម្មករកម្មការិនីនៅកម្ពុជា។ សង់ត្រាល់មជ្ឈ មណ្ឌលធ្វើនយោបាយ លាក់ មុខជ្រកក្រាមស្លាកអង្គការមិនមែនរដ្ឋាភិ បាល ទទួលជំនួយពីបរទេស៕


ដោយ៖វង សុភ័ក្ត្រ