ពលរដ្ឋអ៊ុយក្រែន ១២នាក់ស្លា..ប់ ក្នុងការវាយប្រហាររបស់ទាហានរុស្ស៊ី នៅតាមតំបន់ភាគខាងកើត
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់កាលពីថ្ងៃសៅរ៍ម្សិលមិញមកថា មានពលរដ្ឋអ៊ុយក្រែនយ៉ាងហោចណាស់ ១២នាក់បានបាត់បង់ជីវិតដោយសារការវាយប្រហាររបស់ទាហានរុស្ស៊ីនៅតាមតំបន់សមរភូមិភាគខាងកើត ដែលក្នុងនោះក៏រួមមានទាំងកុមារ ៤នាក់ផង ខណៈការប្រហារគ្នារវាងយោធាអ៊ុយក្រែននិងរុស្ស៊ីកំពុងមានសន្ទុះកាន់តែខ្លាំងឡើង។
លោក Zelenskyy បានព្រមានទៀតថា ចំនួនមនុស្សស្លាប់អាចនឹងត្រូវកើនឡើងនៅក្នុងទីប្រជុំជន Vilniansk ស្ថិតនៅតំបន់ Zaporizhzhia។ ទន្ទឹមគ្នានោះដែរ លោកក៏បានអំពាវនាវឱ្យក្រុមប្រទេសសម្ព័ន្ធមិត្តពន្លឿតការបញ្ចូនគ្រឿងសព្វាវុធមកឱ្យអ៊ុយក្រែន ដើម្បីទប់ទល់នឹងកាវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ដោយលោកបានបន្តចាត់ទុកការបង្អែបង្អង់ណាមួយទាំងនោះ ថានឹងធើ្វឱ្យពលរដ្ឋអ៊ុយក្រែនកាន់តែច្រើនឡើងទៀតត្រូវស្លាប់និងរងរបួស។
ពាក់ព័ន្ធនឹងស្ថានការណ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Igor Klimenko បានបន្ថែមឱ្យដឹងថា មានពលរដ្ឋអ៊ុយក្រែនចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីប្រជុំជន Vilniansk ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីក្រុង Zaporizhzhia
បើតាមអភិបាលខេត្តក្នុងតំបន់បានបញ្ជាក់ឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីខាងលើនេះបានកើតឡើងនៅវេលាថ្ងៃត្រង់ អំឡុងពេលដែលពលរដ្ឋកំពុងនាំគ្នាបានជួបជុំកម្សាន្តនៅខាងក្រៅបរិវេណផ្ទះ ហើយនិងបានកើតឡើងទៅលើទីតាំងជាបណ្តុំអគារស្នាក់នៅរបស់ពលរដ្ឋ និងមែនជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់យោធានោះឡើយ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect