សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោងព្រែកជីកហ្វូណនមានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “គម្រោងព្រែកជីកហ្វូណនតេជោ មានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង។ សម្តេចធិបតីបានបញ្ជាក់ថា គម្រោងនេះជាស្មាតីជាតិនិយម ដើម្បីផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុង"ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាជលរដ្ឋទូតាំងប្រទេសដែលបានគាំទ្រគម្រោងប្រវត្តិសាស្រ្តនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរនៅពេលអនាគត។
សម្តេចធិបតី ក៏បានប្រកាសសារជាថ្មីម្តងទៀតថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានជាផ្លូវការ ដែលថ្ងៃនោះចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ