លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមវេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ នៅក្នុងដំណើរបេសកកម្មចូលរួមនៅក្នុងវេទិកាសាធារណៈ និងពិធីប្រគល់ពាន រង្វាន់របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋកូរ៉េ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនមួយរូប ក្នុងចំណោមរដ្ឋមន្រ្តី ចំនួន ១០រូប ដែលមកពីបណ្តាប្រទេសផ្សេង ទៀត ក្នុងកម្មវិធីវេទិកាពិភាក្សាកម្រិតរដ្ឋមន្ត្រី ។
លោកឧបនាយករដ្ឋមន្រ្តី ចែករំលែកកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់ព្រះរាជា ណាចក្រកម្ពុជា ដែលមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាម រយៈការដាក់អនុវត្តវិធានការគន្លឹះចំនួនបី គឺ៖ ១)ការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកប ដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ២)ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារប្រកបដោយវិន័យ សីល ធម៌ និងវិជ្ជាជីវៈ និង ៣)ការ រៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹក ចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រកប ដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនូវភាពលេចធ្លោ បានចែករំ លែកបទពិសោធក្នុងការកែលម្អប្រព័ន្ធជ្រើស រើសមន្រ្តីរាជការស៊ីវិល ដែលក្រសួងមុខ ងារសាធារណៈបាន និងកំពុងដឹកនាំរៀបចំ៕
ដោយ៖វង សុភ័ក្ត្រ