ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទ ឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ»

image


ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មា ធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧ មករា។ វគ្គអប់រំនយោបាយរបស់គណ បក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១១ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ មានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណ បក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស អញ្ជើញចូលរួមសរុបចំនួន ១៣៥រូប។

នៅក្នុងបទឧទ្ទេសនាមរបស់លោកឧប នាយករដ្ឋមន្ត្រី ត្រូវបានបែង ចែកជាពីរផ្នែក៖ ទី១.គឺសាវតា និងដំណើរប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ រួមទាំងកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា និងទី២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែក រំលែកគោលការណ៍បក្ស និងខ្លឹមសារនានាពាក់ព័ន្ធទៅនឹងការពង្រឹងការងារក្នុងក្រប ខណ្ឌគណបក្សប្រជាជនកម្ពុជា។

សង្កត់ធ្ងន់ទៅលើការងារកែទម្រង់រដ្ឋបាលសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ក៏ បានលើកឡើងថា៖ការរៀបចំប្រព័ន្ធកែ ទម្រង់នៅពេលនេះ មិនមែនសំដៅទៅលើការធ្វើការងារឱ្យបានកាន់តែល្អប្រសើរមួយកម្រិតនោះទេ ប៉ុន្តែសំដៅទៅលើការផ្តល់សេវាជូនទៅដល់ប្រជា ពលរដ្ឋឱ្យបានកាន់ តែប្រសើរ មានទំនុកចិត្តខ្ពស់ហើយអាចទទួលយកបាន។

លោកឧបនាយករដ្ឋ មន្ត្រី ក៏បានលើក ឡើងថា៖ អ្វីដែលយើងធ្វើនៅពេលនេះគឺបន្សល់នូវកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយ ហើយកេរតំណែលនោះ គឺមានប្រព័ន្ធរដ្ឋបាលសាធារណៈ មួយដែលមានសមត្ថភាពខ្លាំង វៃឆ្លាត ស្អាតស្អំ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បាន បង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការគួរស្វែងយល់ និងសិក្សាបន្ថែមពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតរបស់គណៈ បក្សប្រជាជនកម្ពុជា ដោយឈរលើគោល ជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញចិត្តដល់សិក្ខាកាមទាំងត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង  ព្រមទាំងចូលរួមបំពេញតួនាទី ភារកិច្ច  ក្នុងគោលដៅបម្រើសេវាសាធា រណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រ សើរ៕
ដោយ៖វង សុភ័ក្ត្រ