សង្គម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ឱ្យគណ:កម្មការជំនាញពិនិត្យ

image


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះបានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនី យកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិ បត្តិការអន្តរជាតិ និងព័ត៌មានដោយសហ ការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃស ណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលយកទៅពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕


ដោយ៖វង សុភ័ក្ត្រ