អគ្គលេខាធីការគ.ជ.ប៖ គ្រប់ភាគីពាក់ព័ន្ធ ទទួលស្គាល់ថា ការបោះឆ្នោតកន្លងទៅ មានភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតអសកល ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដោយជោគជ័យ ដែលមានការទទួល ស្គាល់ ពីគ្រប់ភាគីពាក់ព័ន្ធ ថាបានប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្រប តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅចុងឆ្នាំ២០២៤នេះ គ.ជ.ប ត្រូវបន្តបេសកកម្មធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ និងស្រប តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាព ទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត ទុកសម្រាប់បម្រើឱ្យការ បោះឆ្នោតជាសកលតាមកំណត់នៃ
ច្បាប់ ។ នេះជាប្រសាសន៍លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀប ចំការបោះឆ្នោត គ.ជ.ប នៅក្នុង ឱកាសបើក វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្តីពី “ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ”នា ថ្ងៃទី២២ខែកក្កដានេះ ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ. ប បានបញ្ជាក់ទៀតថា៖ដំណើរការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ រីឯការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រ ទេស មានរយៈពេល ១៦ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតលើកនេះ គឺយើងអនុវត្តក្របខណ្ឌច្បាប់ និងបច្ចេកទេសដូចនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំមុនដែរ ប៉ុន្តែខុសប្លែកត្រង់ថាយើងនឹងបន្តចុះឈ្មោះបោះឆ្នោតថ្មី ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ ឆ្នាំគិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឬអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០០៦ ក៏ដូចជាអ្នកដែលនៅសល់មិន ទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទី សំណាក់ចូលក្នុងឃុំ-សង្កាត់ រួមទាំងការកែតម្រូវឈ្មោះ និងទិន្នន័យផ្សេងៗដែលកត់ត្រាមិនបានត្រឹមត្រូវតាមឯកសារដែលសាមីខ្លួនប្រើប្រាស់ពេលចុះឈ្មោះបោះ ឆ្នោតកន្លងមក ឬការធ្វើបច្ចុប្បន្នភាពឯក សារចុះឈ្មោះបោះឆ្នោត តាម អត្ត សញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី មានសុពល ភាព ដែលគាត់ទើបទទួលបានថ្មីឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រដូចជារូបថត ឬ/ស្នាមម្រាមដៃជាដើម ។
ទន្ទឹមនេះ គ.ជ.ប ក៏ត្រូវធ្វើការសម្អាតបញ្ជីបោះឆ្នោត តាមរយៈការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ- សង្កាត់ផ្សេងផងដែរ ។
ការរៀបចំ ការគ្រប់គ្រងនិងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ត្រូវអនុវត្តដោយអនុលោមទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
លោក ទេព នីថា អគ្គលេខាធិការគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
បានបញ្ជាក់ទៀតថា៖ តាមលទ្ធផលសវន កម្មបញ្ជីបោះឆ្នោត រៀបចំដោយគណៈ កម្មាធិការដើម្បីការបោះឆ្នោតដោយ សេរី និងយុត្តិធម៍នៅកម្ពុជា (ខុម ហ្វែ្រល)ដែល ជាអង្គការមិនមែនរដ្ឋាភិបាល តែងធ្វើសវនកម្មលើបញ្ជី បោះឆ្នោតនៅកម្ពុជា បានបង្ហាញថាបញ្ជីបោះឆ្នោតផ្លូវ ការឆ្នាំ ២០២១មានភាពពេញលេញ ៩៨.៦៧% ហើយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ អាចទទួលយកបាន ។
ហេតុនេះហើយ នៅក្នុងឆ្នាំ២០២៤ ឆ្នាំ ២០២៥ និងឆ្នាំ២០២៦ គ.ជ.ប ត្រូវបន្តយកចិត្តទុកដាក់ធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សំដៅ រៀបចំបញ្ជីបោះឆ្នោតដែលអាចធានាបាននូវភាពពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព សម្រាប់ប្រើប្រាស់ក្នុងការបោះ ឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ- សង្កាត់នៅឆ្នាំ២០២៧ និងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៨ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិប តេយ្យសេរីពហុបក្ស និងច្បាប់ស្តីពីការបោះ ឆ្នោតជាធរមាន ៕
ដោយ៖វង សុភ័ក្ត្រ