ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន​៖ កិច្ចសហប្រតិបត្ដិការល្អតាមបណ្ដាព្រំដែនរវាង កម្ពុជា-ឡាវ-វៀតណាម ដើម្បីជួយសង្គ្រោះប្រជាជនឆ្លងដែន

image


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា កិច្ចសហប្រតិបត្ដិការល្អតាមបណ្ដាព្រំដែនរវាង កម្ពុជា-ឡាវ-វៀតណាម ដើម្បីជួយសង្គ្រោះប្រជាជនឆ្លងដែន។

​សម្តេចតេជោ​ បានលើកឡើងថា រឿងទឹកជំនន់ និងភ្លើងឆេះព្រៃ គឺត្រូវការពឹងប្រទេសវៀតណាម ដើម្បីជួយជម្លៀសប្រជាជនឱ្យមានសុវត្ថិភាព ដែលជាកិច្ចសហប្រតិបត្ដិការល្អតាមព្រំដែន។

ការថ្លែងនេះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ​តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ រួមមានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)៕

អត្ថបទ៖ CNC