សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ "ចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ ព្រលានយន្តហោះទាំងអស់របស់កម្ពុជា ការបង់ប្រាក់ និងការបំពេញឯកសារចូលមកកម្ពុជារបស់ភ្ញៀវទេសចរណ៍ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក"

image

អត្ថបទ ៖ ហ៊ន សុភ័ក្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា "ចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ នៅព្រលានយន្តហោះទាំងអស់របស់កម្ពុជា ការបង់ប្រាក់ និងការបំពេញឯកសារចូលរបស់ភ្ញៀវទេសចរណ៍នឹងប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកទាំងអស់"។ ការប្រកាសនេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា” នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅដឹព្រីមមៀ សេនធើ សែនសុខ រាជធានីភ្នំពេញ។

សម្ដេចធិបតី បានបញ្ជាក់ថា "ការរៀបចំចេញជាប្រព័ន្ធអេឡិចត្រូនិចទាំងអស់តាមព្រលានយន្តហោះ ដូចជាការស្គេន ការបំពេញបែបបទស៉ំវីសាតាមអនឡាញបែបនេះ ដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍”។

បើតាមការបញ្ជាក់របស់សម្តេចធិបតី កម្មវិធីអនឡាញនេះ ជាកម្មវិធីរបស់ខ្មែរដែលធ្វើដោយខ្មែរខ្លួនឯងដោយមិនបាច់ចំណាយលុយទិញពីបរទេសឡើយ៕