សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញ៉ំសូមប្តេជ្ញាដើរតាមគំរូវីរៈភាពរបស់ដូនតាខ្មែរ ដើម្បីបន្តកសាងសមិទ្ធផលដើម្បីជាតិ និងប្រជាជនកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាចិត្តថា “ខ្ញ៉ំសូមប្តេជ្ញាដើរតាមគំរូវីរៈភាពរបស់ដូនតាខ្មែរ ដើម្បីបន្តកសាងសមិទ្ធផលដើម្បីជាតិ និងប្រជាជនកម្ពុជា”។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅព្រែកតាកែវ ឃ៉ំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ការកសាងព្រែកជីកហ្វូណនតេជោ គឺមិនខុសអ្វីពីគំនិតរបស់បុព្វបុរសខ្មែរយើងកាលពីប្រមាណ២ពាន់ឆ្នាំមុននោះទេ គឺធ្វើឡើងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “បើខ្មែរកាន់តែខ្វះសាមគ្គីភាព ខ្វះឯកភាពជាតិខ្មែរនឹងកាន់តែទន់ខ្សោយ។ ប៉ុន្ដែបើខ្មែរកាន់តែមានសាមគ្គីភាព និងឯកភាពគ្នាជាធ្លុងមួយនោះខ្មែរកាន់តែខ្លាំង និងរីកចម្រើនរុងរឿង”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “យើងបានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសយើង”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូបភាព៖ ក្រុមការងារផ្សាយផ្ទាល់