ព័ត៌មានអន្តរជាតិ

រុស្ស៊ីចោទប្រកាន់ទៅលើទាហានអ៊ុយក្រែនថា បានឆ្លងចូលទឹកដីរុស្ស៊ីហើយបើកការវាយប្រហារ

image


រុស្ស៊ី-អ៊ុយក្រែន៖ ប្រទេសរុស្ស៊ីបានចោទប្រកាន់លើទាហានជាតិអ៊ុយក្រែនថា បានឆ្លងកាត់ចូលទឹកដីរុស្ស៊ីនៅក្នុងតំបន់ឃឺសក៍ ដោយបានអះអាងថា វាជាពេលលើកដំបូងហើយដែលមានការចូលឈ្លានពានបែបនេះមកលើភាគីរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី និងគណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ីបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយស៊ីអិនអិន(CNN) ថា កងយោធាអ៊ុយក្រែនបានបើកការវាយប្រហារទ្រង់ទ្រាយធំនៅរសៀលថ្ងៃនេះ បន្ទាប់ពីពួកគេបានរុលចូលទឹកដី ប្រទេសរុស្ស៊ី។
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរពុទីនឯណោះវិញ បានចោទប្រកាន់ភាគីអ៊ុយក្រែនថា ជាការបង្កហេតុ និងការឈ្លានពានទ្រង់ទ្រាយធំ។
ភ្លាមៗនេះដែរ អាជ្ញាធរភាគីអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយឆ្លើយតបទៅនឹងការលើកឡើងរបស់លោកពុទីននោះឡើយជុំវិញរឿងនេះ៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ CNN