សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងការហួសចិត្តសំដី យុវជន ហៃ វណ្ណា ដែលនិយាយញុះញង់ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងធ្វើយ៉ាងណាដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ
អត្ថបទ៖ ហ៊ន សុភ័ក្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការហួសចិត្តចំពោះសំដី យុវជន ហៃ វណ្ណា ដែលនិយាយញុះញង់ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងធ្វើយ៉ាងណាដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ "។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃកម្ពុជា នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា " ក្រុមមួយក្តាប់តូចដែលយកបញ្ហា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណCLV-DTA ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល"។
ក្នុងឱកាសនេះសម្តេចធិបតីបានចាក់សំឡេងតាមរយះទូរស័ព្ទ នូវសំឡេងយុវជន ហៃ វណ្ណា ដែលជាមេដឹកនាំបាតុកម្មម្នាក់នៅក្នុងប្រទេសជប៉ុន និយាយញុះញង់ប៉ុនប៉ងបង្កការផ្តួលរំលំការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន"។បុគ្គលរូបនេះបាននិយាយថា "បើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ»។
បុគ្គលរូបនេះ បានអំពាវនាវឱ្យក្រុមសកម្មជនប្រឆាំងនៅក្នុងប្រទេសកម្ពុជា រិះរកវិធីសាស្ត្រ ធ្វើយ៉ាងណា ដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ"។
សម្តេចធិបតី ហ៊ុន ម៉ាណែត "ច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានា បាននូវសេចក្តីសុខ សន្តិភាព ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋផងដែរ ដូច្នេះបុគ្គលណាដែលមានចេតនា ចង់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះ ច្បាប់ក៏នឹងចាត់វិធានការដោយគ្មានការលើកលែងផងដែរ"៕