ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ រវាងប្រទេសទាំងពីរ
ភ្នំពេញ៖ លោក ប្រាបូ វ៉ូ ស៊ូប៊ីអេនតូ (Prabo wo Subianto) រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៤។
ដំណើរទស្សនកិច្ចនេះ គូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រាបូ វ៉ូ ស៊ូប៊ី អេនតូ នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា៕
ដោយ៖វង សុភ័ក្ត្រ