ពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ អាចស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីបាន
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជូនដំណឹងស្តីពី ការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រជាពលរដ្ឋ ដែលមានអាយុ ១៥ឆ្នាំឡើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ។
ទន្ទឹមនេះ ប្រជាពលរដ្ឋដែលមានអាយុ១៥ឡើង ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារចំនួនពីរគឺ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។
ចំពោះពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវមានឯកសារភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ក្នុងករណីផ្លាស់ប្តូរអាសយដ្ឋានត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅនៃលំនៅដ្ឋានថ្មី៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា