សង្គម

កំណត់ត្រាប្រវត្តិសាស្ដ្រ! វិទ្យាល័យ១០មករាក្នុងក្រុងសៀមរាប សិស្សជាប់បាក់ឌុបនិទ្ទេស A ២០នាក់ ពីថ្នាក់រៀនតែមួយ ​

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ សិស្សថ្នាក់ទី១២ A នៃវិទ្យាល័យ១០មករា១៩៧៩ ក្នុងក្រុងសៀមរាប បានបង្កើតប្រវត្តិសាស្ត្រម្តងទៀត បន្ទាប់ពីពួកគេបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ហើយទទួលបាននិទ្ទេស Aដល់ទៅ២០នាក់។


សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៨ តុលា ២០២៤ បានចេញលទ្ធផលជាផ្លូវការ ដោយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ សម្រាប់ខេត្តសៀមរាប មានបេក្ខជនប្រឡងជាប់សរុបចំនួន ៩,១២៥នាក់ ស្មើនឹង ៨៦.១០% នៃចំនួនបេក្ខជនប្រឡងសរុប ១០,៥៩៨ នាក់ ។ នេះបើតាមការឱ្យដឹងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។


យោងតាមមន្ទីរអប់រំ ដដែល បានឲ្យដឹងថា សិស្សដែលទទួលបាននិទ្ទេស A សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៤ មានការកើនឡើងជាងឆ្នាំមុនៗ។ សម្រាប់ឆ្នាំ២០២៤ ខេត្តសៀមរាបមានសិស្សទទួលបាននិទ្ទេស A ចំនួន ២២១ នាក់ មានការកើនឡើងច្រើនជាងឆ្នាំ២០២៣ចំនួន ៣៣នាក់ ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨មក សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុងនោះ ឆ្នាំ២០១៨ មានចំនួន ២១នាក់ , ឆ្នាំ២០១៩ មានចំនួន ៣៨នាក់ , ឆ្នាំ២០២០ មិនមាន , ឆ្នាំ២០២១ មានចំនួន ១៥៣ នាក់ , ឆ្នាំ២០២២ មានចំនួន ១១១នាក់ , ឆ្នាំ២០២៣ មានចំនួន ១៨៨នាក់ និង ឆ្នាំ២០២៤ ចំនួន ២២១ នាក់ ៕