ព័ត៌មានជាតិ

ធុងសំរាម ប្រមាណ ៤០០០ធុង នឹងត្រូវបានដាក់ពង្រាយនៅបរិវេណរៀបចំ ព្រះរាជ្យពិធីបុណ្យអុំទូក

image


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា បានបន្ថែមធុងសំរាមថ្មីចំនួន ១០០០ធុង ខណៈធុងសំរាមដែលមានស្រាប់ ប្រមាណ ៣០០០ធុង ត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា ក្នុង ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹមនេះ ក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា ក៏បានត្រៀមរថយន្តដឹកសំរាមចំនួន ២០គ្រឿង និងកម្មករប្រមូល សំរាមជាង ២០០នាក់ ដាក់ពង្រាញនៅក្នុងខណ្ឌដូនពេញ ដែលជាខណ្ឌប្រាព្ធពិធីបុណ្យអុំទូក និងជាគោលដៅដែលពលរដ្ឋសម្រុកទៅលេងកម្សាន្តផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងមានទូក ង ចូលរួមប្រកួនប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូក និងមានកីឡាករចំណុះទូកជាង ២ម៉ឺននាក់ និងប្រទីបចំនួន ៣៥ប្រទីប ខណៈឆ្នាំ២០២៣ មានចំនួនត្រឹមតែ ២៩ប្រទីប ប៉ុណ្ណោះ៕


ដោយ៖ ឌីយ៉ាម៉ង់