សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក
អត្ថបទ ៖ ហ៊ន សុភ័ក្រ
រូបភាព៖ ក្រុមការងារCNC
តាមរយះបណ្តាញសង្គមផ្លូវការ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកានេះ បានសូមអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
សម្តេចធិបតីបានបញ្ជាក់ថា ការជួយបោសសំអាត និងគ្រប់គ្រងអនាម័យនេះ ដើម្បីរក្សាបាន នូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ។
សូមជំរាបថា សំរាប់ទិដ្ឋភាពថ្ងៃទីបី នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សង្កេតឃើញថា លោកតាលោកយាយ អ៊ំពូមីង បងប្អូន មកពី គ្រប់ទិសទីបានមកទស្សនាកំសាន្តការប្រណាំងទូក ទស្សនាពិព័រណ៍ ស្តង់លក់ផលិតផល ការប្រគំតន្ត្រី ព្រមទាំងទស្សនីយភាពជាច្រើន ខណះដែលសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធនៅបន្តយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្លាប់ សន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ៕