សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាបណ្តាបក្សនយោបាយនៅអាស៊ី ដែលមកប្រជ៉ំICAPPនៅកម្ពុជា គេចង់ដឹង និងរៀនសូត្រពីការរក្សាសន្តិភាព?

image

អត្ថបទ ៖ហ៊ន សុភ័ក្រ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចោទជាសំនួរថា "ហេតុអ្វីបានជាបណ្តាបក្សនយោបាយនៅអាស៊ីដែលមកប្រជ៉ំICAPPនៅកម្ពុជា គេចង់ដឹង និងរៀនសូត្រពីការរក្សាសន្តិភាព?។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "កម្ពុជារកសន្តិភាពបាន និងរក្សាសន្តិភាពបានយូរចាប់តាំងពីឆ្នាំ១៩៩៨មក ដែលមាននយោបាយឈ្នះ ឈ្នះ ប្រទេសខ្លះឈប់បាញ់គ្នាមែនពិត តែរយះពេលខ្លី បន្ទាប់ទៅវ៉ៃគ្នាទៀត "។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នារសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្វីដែលនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យបាន ដោយសារតែការទុកចិត្ត និងជឿជាក់ ។


សម្តេចធិបតី បានបន្តថា "ភាពសច្ចធម៌ សណ្តះុប្រណី មិនចាប់ចង មិនចងគំនុំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យបណ្តាភាគីជម្លោះបានជឿទុកចិត្ត ចះុចូល"។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្តថា "ជាការចាំបាច់ណាស់ដែលរដ្ឋត្រូវការលើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួមក្នុងការលើកស្ទួយសីលធម៌សង្គម ជាពិសេសបានធ្វើឱ្យមានមនុស្សស្គាល់ បុណ្យ បាប និងមានការយោគយល់សន្ដោសប្រណីជាមួយគ្នា"៕