ព័ត៌មានជាតិ

លោកនាយករដ្ឋមន្ត្រីឡាវ បញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទីកម្ពុជា ទទួលបានលទ្ធផលយ៉ាងច្រើន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ឡាវ

image


ភ្នំពេញ៖ លោកបណ្ឌិត សនសៃ ស៊ីផាន់ ដន នាយករដ្ឋមន្ត្រីឡាវ និងលោកស្រី នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤នេះ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា ដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋ មានរយៈពេលពីរថ្ងៃគឺពីថ្ងៃទី៤- ៥ខែធ្នូឆ្នាំ២០២៤។

នៅរសៀលថ្ងៃដដែលនេះ លោកបណ្ឌិតសនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសឡាវវិញហើយ។

ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណា ចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃទី ៤- ៥ ខែធ្នូ លោកបណ្ឌិតសនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ពី ចំណងមិត្តភាពកម្ពុជា-ឡាវ ត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀតដែលបាន​បង្ហាញពីមិត្ត ភាព​ដ៏ជិតស្និទ្ធ និងទំនាក់ ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង​ប្រទេស​ និង​ប្រជាជនទាំងពីរ។

នៅក្នុងឱកាសទស្សនកិច្ចនេះដែរលោកបណ្ឌិតនាយករដ្ឋមន្ត្រីឡាវបាន​ អបអរសាទរ​ និងកោតសរសើរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាមួយ នឹងការ សម្រេចបាននូវការអភិវឌ្ឍសង្គម- សេដ្ឋ កិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅ មុខប្រកបដោយភាពស្វាហាប់ ក្រោមការ ដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ។ ដែលជាការរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជា ពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង​ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ និងយូរ អង្វែង រវាងប្រទេសទាំងពីរ ។ ប្រមុខដឹកនាំទាំងពីរក៏បានលើកទឹកចិត្តឱ្យក្រសួង- ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យ កាន់តែរឹងមាំ និងជិតស្និទ្ធថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សន កិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។
កម្ពុជា បានអបអរសារ ប្រទេសឡាវដែល បានទទួលជោគជ័យដ៏ធំធេងធ្វើជាប្រធាន អាស៊ានឆ្នាំ២០២៤។

សូមបញ្ជាក់ថាប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយ និងការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម,​ វិនិយោគ​ និងហិរញ្ញវត្ថុ​,  ការពារជាតិ និងសន្តិសុខ, ថាមពល​, ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ​, ទេសចរណ៍, ​ ​វប្បធម៌ និងសិល្ប: ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ  ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើជាអធិបតី​ក្នុងពិធីចុះហត្ថលេខាលើ៖ ១- កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយក ពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ ២-អនុស្សរណៈនៃការ យោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង ៣-អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕

ដោយ៖ វង សុភ័ក្ត្រ