សង្គម

ផ្ដន្ទាទោសជនជាតិវៀតណាមម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងម្នាក់ទៀត ២៧ឆ្នាំ ក្នុងករណីជួញដូរគ្រឿងញៀន

image


ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុសជនជាតិវៀតណាម ២នាក់ ម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងម្នាក់ទៀតចំនួន ២៧ឆ្នាំ និងពិន័យប្រាក់សរុបចំនួន ១៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនជាប់ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសនេះទី១ឈ្មោះ ង្វៀន ទៀងមិញ ភេទប្រុសអាយុ ៣៣ឆ្នាំ ជាប្អូន ជនជាតិវៀតណាម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យប្រាក់បង់ចូលថវិការដ្ផចំនួន​១០០លានរៀល។ ជនជាប់ចោទទី២ឈ្មោះ ង្វៀន វ៉ាន់ណឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ និងពិន័យប្រាក់ចំនួន ៨០លានរៀល។ សាលក្រមនេះក៏បានសម្រេចបើកផ្លូវឱ្យជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើមិនសុខចិត្ត។

សូមរំម្លឹកថា នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ២គោលដៅ ក្នុងរាជធានីភ្នំពេញ។

សម្រាប់គោលដៅទី១ ក្នុងបុរីមួយប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅបុរីប៉េងហួត ស្ថិតភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការបង្ក្រាបទាំង២ទីតាំងនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង មេតំហ្វេតាមីន ៧៩០.៩៣ក្រាម, MDMA ៣២១៥.០៥ក្រាម និងហេរ៉ូអីន ៣៦៤០ក្រាម សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ៧គីឡូក្រាម និង៦៤៥ក្រាម៕