ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដើមឈើមិត្តភាពជូនដល់ស្ថានទូតចិន

image



ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដើមឈើមិត្តភាពជូនដល់ស្ថានទូតចិន។
នេះបើយោងតាមទំព័របណ្ដាញសង្គមផ្លូវការរបស់លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន សូមថ្លែងអំណរព្រះគុណ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដើមឈើមិត្តភាពជូនដល់ស្ថានទូតចិន។

«សូមជូនពរចំណងមិត្តភាពរវាងចិននិងកម្ពុជារីកចម្រើនរុងរឿងជាអមតៈ!»។ នេះជាការថ្លែងបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតចិន។

សូមជម្រាបជូនថា ឆ្នាំ២០២៤នេះ​ គឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕


អត្ថបទ៖ CNC