សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រមួយថ្មីទៀត ដែលខេត្តកំពង់ចាម គឺជាខេត្តទីមួយ ត្រូវបានប្រកាសជាខេត្ត ដែលបានបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ
អត្ថបទ៖ ហ៊ន សុភ័ក្រ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "ថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រមួយថ្មីទៀត ដែលខេត្តកំពង់ចាម គឺជាខេត្តទីមួយ ត្រូវបានប្រកាសជាខេត្ត ដែលបានបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ ដែលឈានទៅដល់ការផ្តល់ និងការធានានៅកម្មសិទ្ធិរបស់ប្រជាជនយូរអង្វែង"។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកំពង់ចាមនៅព្រឹកថ្ងៃសៅរ៍ ទី ២១ ខែ ធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការរៀបចំការចុះបញ្ជីដីធ្លី ចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលនេះ ការប្រវត្តិសាស្រ្ត ។ សម្តេចធិបតី បញ្ជាក់ថា ប្លង់រឹងនេះ ជាតម្លៃមួយសំរាប់ពលរដ្ឋអាចប្រើតកូនតចៅ និងមានភាពកក់ក្តៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីគ្មានអ្វីក្រៅពីការប្តេជ្ញាចិត្តបន្តធ្វើដើម្បីប្រជាជននោះបន្តទៀតនោះទេ។
សម្តេចធិបតី ក៏បានកោតសរសើរ និង ថ្លែងអំណរគុណ ដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង រដ្ឋបាលខេត្តកំពង់ចាម ក្នុងកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្ម ក្នុងការជំរុញការងារ វាស់វែង និង ចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ចាម រហូតបានបញ្ចប់កិច្ចការនេះជាស្ថាពរ ៕