សន្តិសុខសង្គម

ចាប់ខ្លួនក្មេងទំនើង ១៥នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា

image


ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ឈ្មោះ ការ៉ុតស្លុយ (KRS) និងក្រុមមនុស្សតូចៗ (MTT) ចំនួន១៥នាក់ នៅចំណុចមុខក្លឹបនិកអ៊ិច សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចមុខផ្សារទំនើបអ៊ីអនម៉ល៣ ផ្លូវលេខ៦០ម៉ែត្រ ក្រុម៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមរបាយការណ៍សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ សុខ ចំរើន ហៅ ជេម ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ ធូ វាសនា ហៅ ចិន ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ ប៊ុន រស្មី ហៅប៉ែល ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ សុខ វ៉ាង ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ សុខ វណ្ណៈ ហៅយួន ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ ស៊ុន សុភក្ត្រា ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ ម៉េង ស្រ៊ុន ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ អ៊ិន វិបុត្រ ហៅជេម ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ សៅ សុមាន ហៅខ្មៅ ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ ជួន វុទ្ធី ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះកឹម គីមហេង ហៅ អាតឿ ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ គង់ ពិសិដ្ឋ ហៅ សិដ្ឋតូច ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ គា សុខរដ្ឋ ហៅ រ៉ូ ភេទ ប្រុស ជនជាតិខ្មែរ, ឈ្មោះ សាមុត សុខងី ហៅហុង ភេទប្រុស ជនជាតិខ្មែរ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងម៉ូតូចំនួន ៧គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ម៉ៅ នរិទ្ធិយ៉ា