ព័ត៌មានអន្តរជាតិ

ដំណើរការផ្លាស់ប្តូរថាមពល ធើ្វឱ្យតំបន់ដាច់ស្រយាលមួយរបស់អាឡឺម៉ង់ មានភាពរីកចម្រើនឆាប់រហ័ស

image


អាឡឺម៉ង់៖ ទីប្រជុំជន Cuxhaven ដែលជាទីក្រុងតូចមួយស្ថិតនៅឆ្នេរប៉ែកខាងជើងរបស់ប្រទេសអាឡឺម៉ង់ បាននិងកំពុងមានការអភិរឌ្ឍន៍គួរឱ្យកត់សម្គាល់ ដោយសារតែកំណើននៃការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

គម្រោងសំខាន់ៗទាំងនោះ រួមមាន៖ កំពង់ផែថ្មីមួយកន្លែងដែលមានបំពាក់ប្រព័ន្ធផ្តត់ផ្គង់ថាមពលទំនើបជាងមុន និងជាការអភិវឌ្ឍន៍របស់ក្រុមហ៊ុនថាមពល ស៊ីមេន (Siemens) ហើយនិងស្ថានីយឧស្ម័នធម្មជាតិរាវសម្រាប់ផ្តត់ផ្គង់ឧស្ម័នដល់កប៉ាល់ដឹកទំនិញ ដែលជាហេដ្ឋារចនាសម្ព័ន្ធបង្ហាញអំពីវឌ្ឍនភាពនិងការរីកចម្រើនទៅថ្ងៃមុខ។

ក្រៅពីនេះ ក៏មាននៅគម្រោងស្ថានីយកង្ហារអគ្គិសនីរបស់ក្រុមហ៊ុនស៊ីមេន បានរីកដុះដាលនៅតាមទីតាំងជាច្រើន ដែលរួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍វិស័យថាមពលរបស់ទីក្រុង និងជួយឱ្យតម្លៃថាមពលប្រើប្រាស់នៅក្នុងតំបន់កាន់តែចុះថោកជាងមុន។

គួរជម្រាបថា រដ្ឋាភិបាលអាឡឺម៉ង មានគោលដៅពន្លឿនដំណើរការផ្លាស់ប្តូរថាមពលប្រើប្រាស់ ឱ្យទៅជាប្រភេទថាមពលកកើតឡើងវិញ ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប្រភេទថាមពលស្អាតក្លាយជាជម្រើសវិនិយោគដ៏ល្អសម្រាប់ជំរុញការអភិវឌ្ឍន៍ប្រទេស៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព/ រូបភាព៖ Reuters Connect